អំបូរភាសាក្រា-ដៃ

អំបូរភាសាក្រា-ដៃ​ ឬ​ តៃកាដៃ គឺជាអំបូរភាសាមួយដ៏ធំដែលស្ថិតនៅអាស៊ីអាគ្នេយ៍ដីគោក ប្រទេសចិនខាងត្បូង និងប្រទេសឥណ្ឌាភាគឦសាន។​ ភាសានៅក្នុងអំបូរនេះសុទ្ធតែជាភាសាដែលប្រើស្នៀងដើម្បីផ្ដូរអត្ថន័យរបស់ពាក្យនីមួយៗ។ នៅក្នុងអំបូរភាសានេះ មានភាសាថៃនិងឡាវដែលត្រូវបានប្រើជាភាសាផ្លូវការថ្នាក់ជាតិ។​ សរុបមក ភាសានៅក្នុងអំបូរនេះត្រូវបាននិយាយដោយប្រមាណ ៩៣ លាននាក់​ ៦០% ជានាក់និយាយភាសាថៃ​។[១]​ ​ Ethnologue បានកំណត់ថាមាន ៩៥ ភាសានៅក្នុងអំបូរក្រា-ដៃ ដែលក្នុងនោះមាន ៦២ នៅក្នុងអំបូរតៃ។[២]