ភាសាខ្មែរ

ភាសាខ្មែរ គឺជាភាសាកំណើតរបស់ជនជាតិខ្មែរនិងជាភាសាផ្លូវការរបស់ប្រទេសកម្ពុជាភាសាសំស្ក្រឹតនិងភាសាបាលីបាន​ជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាទាំងពីរនេះ។ ​មានអក្សរក្រមវែងជាងគេនៅលើពិភពលោក ។​ វាជាភាសាមួយដ៏ចំណាស់​ ដែលប្រហែលជាមានដើមកំណើតតាំងតែពី​២០០០ឆ្នាំមុនមកម៉្លេះ។

ភាសាខ្មែរមានឥទ្ធិពលទៅលើភាសាថៃនិងភាសាឡាវ។ ​ភាសាពីរនេះបានខ្ចីពាក្យជាច្រើន ពីភាសាខ្មែរដែល នាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងអំបូរភាសាដូចគ្នា។ ភាសាថៃ និង ភាសាឡាវស្ថិតនៅក្នុងអំបូរភាសាក្រា-ដៃ ឯភាសាខ្មែរស្ថិតនៅក្នុងអំបូរភាសាអូស្ត្រូអាស៊ី​ជាមួយភាសាមននិងភាសាវៀតណាម។ ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញ់ វៀតណាមខាងត្បូង​ដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទ​ឆ្នាំ៦១១ ។

អក្សរ តាម​ពាក្យ​សំស្ក្រឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។ អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖

តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។

ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់( ៊ )មាន​តួ​ខ្លួន (ក) មាន​ជើង (្ក) ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​"សក់"ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ ។

្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន ​, ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស , ្ឞ ្ឝ ្ហ ្ឡ ្ឬអ

របៀប​សរសេរ ជើង​ព្យញ្ជនៈ ភ្ជាប់​ជា​មួយ​តួ​ព្យញ្ជនៈ ដូច​ខាង​ក្រោម​ ៖

ស្រៈនិស្ស័យ​គឺ​តួ​អក្សរ ដែល​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ព្យញ្ជនៈ ។ បើ​សរសេរ​តែ​រូប​វា​ដាច់​តែ​ឯង​នោះ នឹង​ពុំ​មាន​ន័យ​ប្រាកដ​ប្រជា​ថា​យ៉ាង​ណាៗ​នោះ​ឡើយ ។ ដូច​ជា​ស្រៈ ា ស្រៈ ៅ មាន​តែ​រូប និង​សំឡេង​ផ្សំ តែ​ពុំ​មាន​សារៈ​អ្វី​ទេ ។

ស្រៈ​និស្ស័យ​មាន ២១ តួ តាម​ការ​កំណត់​របស់​ក្បួន​ពី​មុន​នោះ​គឺ ្​ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។

ប៉ុន្តែ​អស់​លោក​អ្នក​អក្សរសាស្រ្ត​ក្រោយ​មកសន្មត​ថា មាន​តែ២០តួវិញ ព្រោះ​ថា ស្រៈ​(អ) មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​(អ) នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ.... ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ ​វា​មាន​សំឡេង (អ) ដូច​ជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ... ។ ចំពោះ​ស្រៈ ួ ឿ និង ៀ ទោះ​គេ​យក​ទៅ​ផ្សំ​នឹង​ព្យញ្ជនៈ ឃោសៈ​ក្តី អឃោសៈ​ក្តី វា​នៅ​តែ​មាន​សូរ​សំឡេង “អួ” (អឿ-អៀ) ដូច​គ្នា​ នេះ​វាជា​ករណី​លើក​លែង​សម្រាប់​ស្រៈ​និស្ស័យ​របស់​ខ្មែរ​យើង ។ រីឯ​ស្រៈ​៤​ទៀតដូច​ជា ស្រៈ ុះ ិះ ោះ វិញ​នោះ កាល​ពី​មុន​លោក​មិន​យក​មក​រាប់​បញ្ចូល​ក្នុង​ស្រៈ​និស្ស័យ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា មាន​ពាក្យ​ជា​ច្រើន ដែល​ត្រូវ​ការ​ប្រើ​ស្រៈ​ទាំង​នេះ នៅ​ក្នុង​ពាក្យ​ខ្មែរ​ជា​ចាំ​បាច់​នោះ ទើប​លោក​អ្នក​ប្រាជ្ញ​ជាន់​ក្រោយ ​ក៏​បាន​សម្រេច​បញ្ចូល​បន្ថែម​ស្រៈ​ទាំង​៤នេះ ហើយ​ស្រៈ​និស្ស័យ​ក៏​បាន​កើន​ដល់ (២១-១)+៤ = ២៤ ហើយ​បើ​បន្ថែម​ស្រៈ ​ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈ​និស្ស័យ​ដែល​ធ្លាប់​ឃើញ​​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក្ដី ក្នុង​អត្ថបទ​នានា​ក្ដី​ទៀត​នោះ ស្រៈ​និស្ស័យ​អាច​កើន​ឡើង​ដល់​ ២៦ ឬ ២៧។

អ្នក​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៦ តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ដក​យក​ “៛អ” និង “អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​​ “អ” គឺ​ជា​ព្យញ្ជនៈ ដែល​ត្រូប​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​ តួ​នោះ​វិញ ។ ឯ “អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​​​​​​​​​ “ អ” មក​ផ្សំ​ជា​មួយ​ស្រៈ “ ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៤​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ឩ ឪ ឱ្យឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៤ជាៗ​នេះ ស្រៈ ឩ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១៣ តួវិញ ព្រោះ​គេ​ប្រើ​ស្រៈ​ពេញ​តួ ឩ នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “ រាជ​ស័ព្ទ ” មាន​ន័យ​ថា “​ ភ្លៅ​ស្ដេច ” ។

អៃ=អ័យ អេយ្យ

អាំ = អម្ម អ័ម

[១០ ១១ ១២ ១៣]PHANNA1111

នៅក្នុងភាសាខ្មែរមានពាក្យខ្លះក្លាយមកពីភាសាដូចទៅ​​៖

៙ ក ៚

_____________________________________________

៙ ខ ៚

_____________________________________________

៙ គ ៚

_____________________________________________

៙ ឃ ៚

_____________________________________________

៙ ង ៚

_____________________________________________

៙ ច ៚

_____________________________________________

៙ ឆ ៚

_____________________________________________

៙ ជ ៚

_____________________________________________

៙ ឈ ៚

_____________________________________________

៙ ញ ៚

_____________________________________________

៙ ដ ៚

_____________________________________________

៙ ត ៚

_____________________________________________

៙ ថ ៚

_____________________________________________

៙ ទ ៚

_____________________________________________

៙ ធ ៚

_____________________________________________

៙ ន ៚

_____________________________________________

៙ ប ៚

_____________________________________________

៙ ផ ៚

_____________________________________________

៙ ព ៚

_____________________________________________

៙ ភ ៚

_____________________________________________

៙ ម ៚

_____________________________________________

៙ យ ៚

_____________________________________________

៙ រ ៚

_____________________________________________

៙ ល ៚

_____________________________________________

៙ ស ៚

-សំបុត្រ​ធម្មតា​ដែល​ប្រើ​ទៅ​មក​រក​គ្នា ឬ​ថ្វាយ​ម្ចាស់ផែនដី​និង​ក្សត្រិយ៍​ទាំងពួង = ចុតហ្មាយ។

-សំបុត្រ​បុគ្គល​គ្រង​នគរ​ប្រទេស​រាជ = អក្សរសារ។

-សំបុត្រ​បុគ្គល​គ្រង​ប្រទេស​ឯករាជ្យ មាន​អំណាច​ដូច​ក្សត្រិយ៍​ម្ចាស់ផែនដី​ប្រើ​ចេញ​ទៅ​ប្រទេស​ក្រៅ = សុភអក្សរសារ។

-សំបុត្រ ​មេទ័ព ឬ​ព្រះរាជ​អាជ្ញា​ហ្លួង​នូវ​ចៅហ្វាយស្រុក​ក្រមការ​ខេត្ត​ធ្វើ​ទៅ​ថ្វាយ​ ម្ចាស់ផែនដី ឬ​សេនាបតី​អំពី​រាជការ​ផ្សេងៗ = សំបុត្របក។

-សំបុត្រ​ម្ចាស់ផែនដី​ចេញ​ឲ្យ​ដឹង​ទូទៅ​គ្រប់គ្នា = ព្រះរាជឱង្ការ​នូវ​ព្រះបន្ទូល​សុរសីហនាទ។

-សំបុត្រ​ម្ចាស់ផែនដី​ផ្ញើ​ទៅ​មក​ដល់​ម្ចាស់ផែនដី​ដូចគ្នា = ព្រះបរមរាជសាសន៍។

-សំបុត្រ​ម្ចាស់ផែនដី ទ្រង់​សរសេរ​ដោយ​ព្រះហស្ត​ឯង​ពុំ​មែន​ជា​ផ្លូវ​រាជការ = ព្រះបរមរាជហត្ថលេខា។

-សំបុត្រ​ម្ចាស់ផែនដី ទ្រង់​សរសេរ​ដោយ​ព្រះហស្ត​ឯង​ក្នុង​កិច្ចរាជការ = ព្រះរាជឱង្ការលេខា។

-សំបុត្រ​រាជការ​ឲ្យ​កាន់​ទៅ​កោះ​មនុស្ស​ឬ​កេណ្ឌ​រាស្ត្រ​ឲ្យ​ធ្វើការ​ផ្សេងៗ = ហ្មាយ។

-សំបុត្រ​សរសេរ​សូម​បើក​របស់​ផ្សេងៗ ឬ​ធ្វើ​សេចក្ដី​ទុក​ថ្វាយ​ម្ចាស់ផែនដី = ដីកា។

-សំបុត្រ​សេនាបតី​ឬ​មេទ័ព ឬ​ព្រះរាជអាជ្ញា​ហ្លួង = ទងត្រា។

-សំបុត្រ​ព្រះ​រាជជននី ឬ​សម្ដេច​ព្រះអគ្គមហេសី = ព្រះរាជសវនីយលេខា។

-សំបុត្រ​សម្ដេច​ឧភយោរាជ, ព្រះ​ឧបរាជ​ប្រើ​ជា​ធម្មតា = ព្រះរាជបន្ទូលលេខា។

-សំបុត្រ​សម្ដេច​ឧភយោរាជ, ព្រះ​ឧបរាជ​ធ្វើ​ទៅ​ថ្វាយ​ម្ចាស់ផែនដី​ដទៃ​ក្រៅ = ព្រះបវររាជសាសន៍។

-សំបុត្រ​អគ្គមហាសេនាបតី ឬ​មេទ័ព​ធំ = សារត្រា។

_____________________________________________

៙ ហ ៚

_____________________________________________

៙ អ ៚

-អក្សរ​ក្សត្រិយ៍​ខត្តិយត្រកូល​ផង​ទាំងពួង = ឡាយព្រះហស្តលេខា។

-អក្សរ​ម្ចាស់ផែនដី​ទ្រង់​សរសេរ ដោយ​ព្រះហស្ត​ឯង​ទុកជា​ចំណាំ​នៃ​ព្រះអង្គ = ព្រះរាជហត្ថលេខា។

ហ៊ុត

ប្រភព​ពី Cambodiadocument ផាន់ណា ។

ក៏មាន​ជា​វចនានុក្រម online ផងដែរ​ នៅទីនេះ ។

__តំនភ្ជាប់ផ្នែក ថ្មី__


ហ៊ុតផាន់ណា ខេត្តកំពត ភូមិរលួស ឃុំបឹងទូក

សិលាចារឹកជាភាសាខ្មែរ។ ភាសាខ្មែរជាភាសាមួយដែលមានវ័យចំណាស់។